រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ តុលា ឆ្នាំ២០២០ និងលើកទិសដៅការងារខែ វិច្ឆិកា ឆ្នាំ២០២០

ដោយ មន្ទីរអភិវឌ្ឍន៍ជនបទចំនួនទស្សនា (131)

នាព្រឹកថ្ងៃ សុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែតុលា ឆ្នាំ២០២០ ដើម្បីបូកសរុបលទ្ធផលការងារដែលអនុវត្តបាន បញ្ហាប្រឈម ដំណោះស្រាយ និងលើកទិសដៅការងារបន្តរសម្រាប់ខែ វិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីប្រជុំនេះបានរៀបចំឡើងក្រោមអធិបតិយភាព លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ និង លោកអនុប្រធានមន្ទីរ២រូបជាគណៈអធិបតី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទមន្ទីរសរុប ១៤ រូប ស្រី២រូប ចូលរួមជាសមាជិកក្នុងកិច្ចប្រជុំ។ លោក អៀង ដារ៉ាវុធ បានកោតសរសើរចំពោះមន្ត្រីការិយាល័យជំនាញដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមកទទួលបានលទ្ធផលល្អ និងផ្តាំផ្ញើរដល់បណ្តាការិយាល័យជំនាញខិតខំបន្តរការងារខែបន្ទាប់អោយបានកាន់តែប្រសើរថែមទៀត។

កិច្ចប្រជុំបានបញ្ចប់នៅវាលាម៉ោង១១ព្រឹកនាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសសោមនស្សរីករាយ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន