រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចញ្ចឹមមាន់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)

ដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួនទស្សនា (132)

ថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចញ្ចឹមមាន់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំខេត្តកោះកុង ព្រមទាំងរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកគោលដៅ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ព្រមទាំងអញ្ជើញចូលរួមពីអភិបាលរង នៃគណភិបាលស្រុកមណ្ឌលសីមា អាជ្ញាធរឃុំ លោកមេភូមិ កសិករផលិត បណ្តុំអាជីវកម្មចិញ្ចឹមមាន់ កម្មវិធីប្រព្រឹត្តិទៅនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ មានសមាជិកបណ្តុំចូលរួមចំនួន ៤៣ នាក់ ស្រី ២៨ នាក់ និងទទួលបានកញ្ចប់ថវិកាសម្រាប់ទិញធាតុចូល សរុបចំនួន ២ ០០០ ដុល្លាសហរដ្ឋអាមេរិក។

ក្នុងនោះផងដែរ ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាអាជ្ញាធរស្រុក បានផ្តាំផ្ញើរ និងលើកទឹកចិត្តអោយសមាជិកបណ្តុំយកចិត្តទុកដាក់ខ្ពស់ក្នុងការចិញ្ចឹម ជាពិសេសប្រើប្រាស់ទុនដែលកម្មវិធីបានផ្តល់ អោយចំគោលដៅដែលកម្មវិធីចង់បាន ព្រមទាំងស្នើអោយក្រុមអ្នកជំនាញរបស់មន្ទីរកសិកម្មចុះជួយគាំទ្រផ្តល់បច្ចេកទេសដល់សមាជិកបណ្តុំ ដើម្បីពួកគាត់អាចផលិតនូវផលិតផលកសិកម្ម ក្នុងផលិតភាពខ្ពស់ ដែលជួយបង្កើតប្រាក់ចំណូលគ្រួសារបន្ថែមទៀតទាំងនៅក្នុងកាលៈទេសៈកូវីដ១៩ និងពេលបន្តបន្ទាប់ទៀត។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន