រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះអន្តរាគមន៍ ជំងឺឆ្លងសត្វគោ ក្របី នៅស្រុកស្រែអំបិល

ដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួនទស្សនា (118)

ថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០

លោក  ខៀវ  កានិត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីក្រោមឱវាទ ចំនួន ០២ នាក់ បានសហការជាមួយអាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះអន្តរាគមន៍ ជំងឺឆ្លងសត្វគោ ក្របី នៅស្រុកស្រែអំបិល។ ប្រជុំណែនាំអំពីវិធានការការពារ និងការព្យាបាលសត្វដល់កសិករដែលបានចូលរួម  ២១ នាក់  ស្រី ០៤ នាក់ នៅសាលាឃុំជីខក្រោម  បានចែកជូនថ្នាំ Blue Methylene សម្រាប់លាបលើដំបៅ គោក្របី ដល់កសិករ ៧២ នាក់  ចែកជូនថ្នាំព្យាបាល  និងសម្ភារបសុពេទ្យដល់ភ្នាក់ងារសុខភាពសត្វភូមិចំនួន ០១ នាក់។ ស្រង់ស្ថិតិសត្វគោ ក្របី របស់កសិករដែលបានចូលរួមទាំង ២១ នាក់ រួមមាន៖   គោ សរុប ៩១ ក្បាល ឈឺ  ៣៣ ក្បាល បានព្យាបាល ៣០ ក្បាល ពុំមានងាប់។

ផែនការបន្ត

១.ចុះណែនាំប្រជាពលរដ្ឋចូលរួមទប់ស្កាត់តាមវិធានបសុព្យាបាលតាមរោងចិញ្ចឹម 

២.ចុះព្យាបាលសត្វកំពុងឈឺ  និងសត្វដែលទើបចេញរោគសញ្ញាជំងឺថ្មី 

៣.បន្តការតាមដានស្ថានភាពសុខភាពសត្វគោក្របីនៅក្នុងហ្វូងសត្វឈឺ និងហ្វូងសត្វដែលចិញ្ចឹមក្នុងតំបន់ផ្ទុះជំងឺ 

៤.បន្តចុះចាក់វ៉ាក់សាំងនៅភូមិឃុំជុំវិញតំបន់ផ្ទុះជំងឺឆ្លងសត្វគោក្របី។

ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន