រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកោះកុង ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ គ្រួសារងាយរងគ្រោះ សរុបចំនួន ២៦ គ្រួសារ រស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

ដោយ ហេង គីមឆនចំនួនទស្សនា (63)

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការ ជាមួយតំណាងក្រុមហ៊ុន Union Development Group Co , Ltd រួមដំណើរជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​របស់ក្រុមហ៊ុន ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ គ្រួសារងាយរងគ្រោះ សរុបចំនួន ២៦ គ្រួសារ រស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នាឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានោះផងដែរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណ កោតសរសើរ ដល់ក្រុមហ៊ុន Union Development Group Co , Ltd និងបានចាត់ទុកអំណោយ ដែលបាននាំមកប្រគល់ជូន នាពេលនេះ គឺពិតជា កាយវិកា និងទឹកចិត្តសប្បុរសធម៌មួយរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំក៏ ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋជួបប្រទះការខ្វះខាត ឬជួបប្រទះនូវឧប្បត្តិវហេតុគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងបញ្ហាប្រឈមនានា ក្នុងការឆ្លើយតប បានទាន់ពេលវេលាផងដែរ។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលបានផ្ដល់ជូន ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប ដូចៗគ្នា៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 នាទីមុន