រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកសាយ (SAI) និងក្រុមការងារបានបន្តបេសកកម្មរត់មកដល់ទីរួមខេត្តកោះកុង ក្នុងកម្មវិធី “រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ រត់ដើម្បីកុមារកម្ពុជា” ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានទទួលស្វាគមន៍ និងពិនិត្យសុខភាពជូនលោកផងដែរ

ដោយ មន្ទីរសុខាភិបាលចំនួនទស្សនា (84)

នៅព្រឹកថ្ងៃពុធ ១២កើត ខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងែទី២៨ ខែតុលា ឆ្នាំ២០២០
បន្ទាប់ពីលោកសាយ (SAI) និងក្រុមការងារបានបន្តបេសកកម្មរត់មកដល់ទីរួមខេត្តកោះកុង ក្នុងកម្មវិធី “រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ រត់ដើម្បីកុមារកម្ពុជា” ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានទទួលស្វាគមន៍ និងពិនិត្យសុខភាពជូនលោកផងដែរ ដើម្បីលោក និងក្រុមការងារបន្តបេសកកម្មមនុស្យធម៌បន្តទៀត ។
ខណ:នោះដែរដើម្បីចូលរួមផ្តល់កំលាំងចិត្ត និងចូលរួមចំណែកក្នុងការងារមនុស្សធម៌ ក៏ដូចជាវប្បធម៌នៃការចែករំលែក ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យខេត្តកោះកុង បានចូលរួមឧបត្ថម្ភថវិកាចំនួន ៨០០.០០០៛ (ប្រាំបីរយពាន់រៀល) ក្នុងបេសកកម្មមនុស្សធម៌នេះផងដែរ ។
សូមជូនពរលោក និងក្រុមការងារបញ្ចប់បេសកកម្មមនុស្សធម៌នេះប្រកបដោយជោគជ័យ ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 នាទីមុន