រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ អភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ ក្រុមរត់ ដើម្បីសប្បុរសធម៌ជាមួយ “សាយ” ក្នុងគោលបំណងជួយដល់មន្ទីរពេទ្យកុមារអង្គរ

ដោយ ហេង គីមឆនចំនួនទស្សនា (48)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធ យុវជន ស.ស.យ.ក. នៃខេត្តកោះកុង បានទទួលស្វាគមន៍ ក្រុមរត់ ដើម្បីសប្បុរសធម៌ជាមួយ “សាយ” ក្នុងគោលបំណងជួយដល់មន្ទីរពេទ្យកុមារអង្គរ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា នាងខ្ញុំ សូមកោតសរសើរដោយស្មោះ នូវគំនិតផ្តួចផ្តើម រៀបចំកម្មវិធីប្រកបដោយការទទួលខុសត្រូវ និងឆន្ទៈនូវសកម្មភាពមនុស្សធម៌ រត់ដើម្បីរៃអង្គាសក្នុងបុព្វហេតុសង្គម ” ខ្មែជួយខ្មែរ ក្នុងគ្រាមានអាសន្ន”។ នាងខ្ញុំ ទុកចិត្ត និងជឿជាក់យ៉ាងមុតមាំថា ការប្ដេជ្ញាចិត្តរបស់ក្រុមការងារ នឹងទទួលបានជោគជ័យក្នយៗងកម្មវិធីមនុស្សធម៌នេះ ដែលជាការរួមចំណែកយ៉ាងធំធេង លះបង់កម្លាំងកាយ និងកម្លាំងចិត្ត ជួយដល់កុមារកម្ពុជា និងសង្គមជាតិយើង។

ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 35 នាទីមុន