រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពិធីចែកអំណោយដល់ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រ ក្នុងពិធីបុណ្យខួបលើកទី១៦ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (72)

ស្រុកកោះកុង៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨,០០ នាទីព្រឹក អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង បានធ្វើពីធីចែកអំណោយដល់ចាស់ជរា ចំនួន ២៤ គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករចំនួន ២០ គីឡូ មី កេស អំបិល កន្លះគីឡូក្រាម ស្ករសរ កន្លះគីឡូក្រាម ត្រីខ ១០ កំប៉ុង និងថវិកាចំនួន ៧០,០០០ រៀល  ដើម្បីអបអរសាទរក្នុងពិធីបុណ្យខួបលើក​​ទី​១៦ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក ជា សូវី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង ។  សមាសភាពចូលរួមមានៈ ព្រះចៅអធិការវត្តរូងគីរីសត្ថារាម (ហៅវត្តត្រពាំងរូង) លោក លោកស្រី អនុប្រធានកិត្តិយស និងសមាជិក​គណៈកម្មាធិការអនុសាខា លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យ  អង្គភាព ចំណុះ​រដ្ឋបាលស្រុកកោះកុង កងកម្លាំងទាំងប្រដាប់អាវុធទាំង ៣ ប្រភេទ លោកស្រីមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ត៍រដ្ឋបាលឃុំត្រពាំងរូង មណ្ឌលសុខភាពត្រពាំងរូង  មេភូមិ អនុភូមិ  និងប្រជាពលរដ្ឋសរុបចំនួន ៦៥ នាក់ ស្រី ៣៨ នាក់ នៅវត្តរូងគីរីសត្ថារាម (ហៅវត្តត្រពាំងរូង) ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ។នៅក្នុងពិធីនោះដែរ លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់លោកជំទាវប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង លោកជំទាវប្រធាន​តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលទីទាល់ក្រ និងចាស់ជរា និងបានផ្តល់មតិណែនាំ ផ្តាំផ្ញើដ៏មានសារៈសំខាន់ ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ឱ្យចេះថែរក្សា       សុខភាព  មានអនាម័យល្អជានិច្ច មានការប្រុងប្រយ័ត្នខ្ពស់ ពីបញ្ហាជំំងឺផ្សេងៗ ជាពិសេស គឺការការពារ និងទប់ស្តាត់ការឆ្លង ជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា រហូតដល់មាន ការណែនាំពីក្រសួងសុខាភិបាល អោយបញ្ឈប់។

ប្រភព៖ សន សេង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន