រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំ​មន្ត្រីសុខាភិបាល​ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង​ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង ចុះទៅឃុំជំនាប់​ និងឃុំថ្មដូនពៅ ស្រុកថ្មបាំង ដែលជាតំបន់ដាច់ស្រយាលមួយនៃខេត្តកោះកុង ដើម្បីពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងអប់រំសុខភាពជូនប្រជាពលរដ្ឋនៅតំបន់នោះ។

ដោយ មន្ទីរសុខាភិបាលចំនួនទស្សនា (176)

នៅថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានចុះទៅ ឃុំជំនាប់​ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ដែលជាតំបន់ដាច់ស្រយ៉ាលមួយនៃខេត្តកោះកុង ជួយពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងអប់រំសុខភាពជូនប្រជាពលរដ្ឋនៅតំបន់នោះ។

“ការផ្សាភ្ជាប់មន្ទីរពេទ្យជាមួយសហគមន៍” ជាចំណុចមួយនៃបេសកកម្មរបស់មន្ទីរពេទ្យខេត្តកោះកុង ។ មន្ទីរពេទ្យតែងតែនៅបំរើសេវាសុខភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ទាំងនៅមន្ទីរពេទ្យ និងនៅសហគមន៍ ។
បេសកម្មថ្ងៃនេះ ជាគំនិតផ្តួចផ្តើមរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន