រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ សរុបចំនួន ២៤គ្រួសារ រស់នៅ ឃុំត្រពាំងរូង

ដោយ ហេង គីមឆនចំនួនទស្សនា (63)

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃព្រហស្បត្តិ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅសាលាឆាន់វត្តរូងគីរីសត្ថារាម ហៅវត្តត្រពាំងរូង លោក ជា សូវី ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង រួមដំណើរជាមួយសមាជិក សមាជិកាអនុសាខា ដឹកនាំក្រុមការងារ យុវជន កក្រក សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ សរុបចំនួន ២៤គ្រួសារ រស់នៅ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

នាឱកាសនោះលោក លោក ជា សូវី ប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកប្រធាន និងក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលអនុសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ២០ គក្រ មីម៉ាម៉ា ១កេស ស្ករស ០.៥គក្រ អំបិលអ៊ីយ៉ូត ០.៥គក្រ ត្រីខ ១យួរ ព្រមទាំងថវិកា ៧០.០០០ រៀល ដូចៗគ្នា ។

ដោយឡែកថវិកាឧបត្ថម្ភពី​សប្បុរសជន​៖
១. លោក ទេព វិស្កុល ចំនួន ៥០០. ០០០រៀល
២. លោក នូ សុត្រាបុត្រ ចំនួន ៤៦០. ០០០រៀល
៣. លោកស្រី លួន មុំ ចំនួ​ន ២២០. ០០០រៀល
៤.លោក កាយ អួយ ចំនួន ១០០. ០០០រៀល
៥. លោក លីម ភឿន ចំនួន ១០​០. ០០០រៀល៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 41 នាទីមុន