កិច្ចប្រជុំសំណេះសំណាល និងផ្តល់អំណោយដល់រដ្ឋបាលឃុំភ្ញីមាស និងឃុំព្រែកខ្សាច់
រសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ តាមការចាត់តាំងរបស់លោកអភិបាលស្រុក លោកស្រី ទួត ហាទីម៉ា អភិបាលរងស្រុក បានចូលរួមកិច្ចប្រជុំសំណេះសំណាល និងផ្តល់អំណោយដល់រដ្ឋបាលឃុំភ្ញីមាសឃុំព្រែកខ្សាច់ សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ ព្រហស្ថ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុុកគិរីសាគរ ដោយមានការចូលរួមពី លោកមេឃុំភ្ញីមាស លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំព្រែកខ្សាច់ ឃុំភ្ញីមាស និងប្រជាការពារភូមិ នៅស្នាក់បក្សកូនកុក។
ព័ត៌មានជាប់ទាក់ទង