មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំពិភាក្សា ស្តីពីកិច្ចព្រមព្រៀងឣនុវត្តគម្រោង រវាង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងឣង្គការសមាគមន៍សត្វព្រៃ (WCS)
ថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០
លោក អុី ម៉េងលាង ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីកិច្ចព្រមព្រៀងឣនុវត្តគម្រោង រវាង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងឣង្គការសមាគមន៍សត្វព្រៃ (WCS) ដោយមានការអញ្ជើញចូលរួមពី លោកស្រីអនុប្រធានមន្ទីរ នាយរងទទួលបន្ទុករួមខណ្ឌរដ្ឋបាលជលផលកោះកុង នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប និងតំណាងឣង្គការសមាគមន៍សត្វព្រៃ (WCS) មានអ្នកចូលរួម ០៦ នាក់ ស្រី ០១ នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង
ព័ត៌មានជាប់ទាក់ទង