រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល អញ្ជើញចុះជួបសំណេះសំណាល និងចែកឯកសណ្ឋានជូនកម្លាំងប្រជាការពារក្នុងឃុំស្រែអំបិល

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (60)

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល អមដំណើរដោយ ឯកឧត្តមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល លោកអភិបាលនៃគណៈអភិបាលស្រុក លោកអធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រែអំបិល អញ្ជើញចុះជួបសំណេះសំណាល និងចែកឯកសណ្ឋានជូនកម្លាំងប្រជាការពារក្នុងឃុំស្រែអំបិល ចំនួន ០៧ភូមិ ស្មើនឹង ១១៦ កំផ្លេរ និងមានការចូលរួមពី លោកមេឃុំស្រែអំបិល ក្រុមប្រឹក្សាឃុំ និងមេភូមិ អនុភូមិទាំង ៧ភូមិនៃឃុំ ព្រមទាំងប្រជាការពារក្នុងឃុំស្រែអំបិល សរុបចំនួន ១៣០នាក់ ស្រី ០៤នាក់។ ក្នុងនោះដែរ ឯកឧត្តមប្រធានក៏បានឧបត្ថម្ភ៖

+រដ្ឋបាលឃុំស្រែអំបិល ចំនួន ៤០០,០០០រៀល

+ប៉ុស្ដិ៍រដ្ឋបាលនគរបាលឃុំស្រែអំបិលនូវ កុំព្យូទ័រ ០១ឈុត និងម៉ាស៊ីនព្រីន ០១គ្រឿង និងថវិកា ១០០,០០០រៀល

+ប្រជាការពារក្នុងមួយភូមិចំនួន ១០០,០០០រៀល។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 ម៉ោងមុន