រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

នៅសាលាស្រុកស្រែអំបិល បានរៀបចំមីទ្ទិញខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០ ) ក្រោមអធិបតីភាព លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (64)

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងមិទ្ទិញខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០ ) និងមានការនិមន្តចូលរួម ពីព្រះទីធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង, ព្រះព្រហ្មសីល ហួត សុវិន ព្រះរាជគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកស្រែអំបិល និង ព្រះព្រហ្មកេស ប៊ុន សាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកមេឃុំទាំង ៦ នៃស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក. ស្រុក និងយុវជន ស.ស.យ.កឃុំ ព្រមទាំងចាស់ព្រឹទ្ធាចារ្យ អតីតយុទ្ធជន បងប្អូនប្រជាពលរដ្ឋ សរុបចំនួន ២៤៥នាក់ ស្រី ១៣០នាក់ នៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល ចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យជាតិដ៏ឧត្ដុង្គឧត្ដម នៃព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។

សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សូមបានយាងទៅសោយព្រះបរមសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍!

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 39 នាទីមុន