ក្រុមការងារចុះពិនិត្យកំដៅនៅចំណុចកំពង់ផែពយជប៉ុន ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមការចង្អុលបង្ហាញ និងយកទុកដាក់របស់លោកជំទាវអភិបាលខេត្ត ក្នុងការទប់ស្កាត់និងរីករាលដាលនៃជំងឺCovid-19 លោក ចេង មុនីរិទ្ធ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចាត់លោក ទួន ឪទី និងលោក ជា ប៊ុនធឿន អភិបាលរងស្រុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះផ្សព្វផ្សាយ ដាក់ស្នាក់ការត្រួតពិនិត្យកម្ដៅ និងចែកម៉ាស់ដល់ភ្ញៀវទេសចរណ៍ នៅចំណតរថយន្ដពយជប៉ុន ដើម្បីការពារខ្លួនពីជម្ងឺកូវីធ១៩ក្នុងមូលដ្ឋាន។ ក្រុមការងារត្រួតពិនិត្យកំដៅចំណតរថយន្តកោះស្ដេច(ពយជប៉ុន) បានដំណើរការធម្មតា។
ព័ត៌មានជាប់ទាក់ទង