រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សេចក្តីជូនដំណឹង ស្តីពីការរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកោះកុង នៅក្នុងបរិវេណសាលាស្រុកបូទុមសាគរ វេលាម៉ោង ៧ និង ៣០ នាទីព្រឹក

ដោយ ហេង គីមឆនចំនួនទស្សនា (91)

សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋមេត្តាជ្រាបថា : ក្រុមប្រឹក្សាខេត្តកោះកុង និងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាម ក្រុង ស្រុកនានា ក្នុងគោលបំណងដើម្បីឱ្យក្រុមប្រឹក្សាខេត្ត ជម្រាបជូនអំពីសកម្មភាពរបស់របស់រដ្ឋបាលខេត្ត ក្នុងរយៈពេលប្រាំបួន(០៩)ខែ ឆ្នាំ២០២០ និងការឆ្លើយតបចំពោះសំណើ សំណូមពរនានារបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សា សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ សំដៅបំភ្លឺ និងដោះស្រាយតម្រូវការនានារបស់មូលដ្ឋាន។
សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាស្រុកបូទុមសាគរ វេលាម៉ោង ៧ និង ៣០ នាទីព្រឹក។
អាស្រ័យដូចបានគោរពជូន និងជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រីមេត្តាជ្រាបជាព័ត៌មាន។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 29 នាទីមុន