រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សន សេង និងលោក អ៊ឹង បឺត សមាជិកគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង ចុះពិនិត្យការសាងសង់ផ្លូវបេតុងនៅឃុំត្រពាំងរូង

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (82)

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃអង្គារ ១៤ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការណែនាំ និងចង្អុលបង្ហាញពីលោក ជា សូវី អភិបាល និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង លោក សន សេង និងលោក អ៊ឹង បឺត សមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះត្រួតពិនិត្យមើល និងធ្វើការតាមដានវាយតម្លៃលើការងារសាងសង់ផ្លូវបេតុងចំនួន ០១ខ្សែ ដែលមានប្រវែង ២២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍរបស់រដ្ឋបាលស្រុកកោះកុង សម្រាប់ឆ្នាំ២០២០ នៅក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ដែលក្នុងនោះបាននឹងកំពុងសាងសង់បានប្រវែងចំនួន ១០៤ម៉ែត្រ ហើយលោកទាំងពីរបានណែនាំដល់ក្រុមអ្នកសំណង់យកចិត្តទុកដាក់ធ្វើការងារតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ តាមស្តង់ដារនៃគម្រោង ដើម្បីធានាបាននូវគុណភាពនៃសំណង់ ជាពិសេសសូមយកចិត្តទុកដាក់លើបញ្ហាបរិស្ថានដែលក្រុមការងារបានធ្វើរួចសូមប្រមូលទុកដាក់ឱ្យបានត្រឹមត្រូវ ព្រោះផ្លូវមួយខ្សែនេះមិនត្រឹមតែជាផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនោះទេ ប៉ុន្តែវាជាខ្សែផ្លូវមួយសម្រាប់ទេសចរផងដែរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 ម៉ោងមុន