រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វគ្គហ្វឹកហាត់កងអន្តរាគមន៍ពិសេស ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការនគរបាលខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (124)

នៅទីលានហ្វឹកហាត់​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង មានបេីកវគ្គហ្វឹកហាត់កងអន្តរាគមន៍ពិសេស ដែលមានសិក្ខាកាមចូលរួមចំនួន ២២​ នាក់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការនគរបាលខេត្តកោះកុង ។

លោកឧត្តមសេនីយ៍ទោស្នងការ​ បានបញ្ជាក់បន្ថែមថា : ការងារហ្វឹកហាត់នេះ​ គឺដេីម្បីរំលឹកមេរៀនចាស់ បំពេញបន្ថែមយុទ្ធវិធីថ្មីៗ និងបង្កើនសមត្ថភាពកងកម្លាំងក្នុងកិច្ចការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងខេត្តកោះកុង និងដេីម្បីឆ្លើយតបសភាពការណផ្សេងៗដែលអាចកេីតឡេីងដោយយថាហេតុ៕

ថ្លែងក្នុងពិធីបេីកវគ្គ លោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​ : ក្រោយពីទទួលបានការបណ្តុះបណ្តាលគ្រូបង្គោលវគ្គអន្តរាគមន៍ពិសេស វគ្គ​ ១​ នៅស្នងការនគរបាល​ខេត្តកោះកុង​ និងយោងតាមបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ទេីបនៅថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ មានបេីកវគ្គហ្វឹកហាត់កងអន្តរាគមន៍ពិសេសវគ្គ ២ ដោយ​មាន​មេរៀន​ដូច​ខាងក្រោម​ :
-លំហាត់របៀប​
-របៀប​ប្រើប្រាស់​អាវុធ​ខ្លី​ និងតម្រង់​ផ្ទាំង​ស៊ីប​
-បង្ក្រាប​បទល្មើស​ក្នុង​អគារ​
-វិធី​ចាប់​ជន​ល្មើស​ក្នុង​ទី​វាល​សាធារណៈ​
-វិធី​ចាប់​ជន​ល្មើស​ មាន​អាវុធ​ (ដំបង​ និង​កាំ​បិត​)។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 9 ម៉ោងមុន