រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល នាំយកអំណោយឧបត្ថម្ភដល់ គ្រួសារលោក ងួន ង៉ែត ដែលផ្ទះរបស់គាត់ត្រូវបានអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុង នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (46)

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ដឹកនាំដោយ លោក ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានអនុសាខា បានដឹកនាំក្រុមការងារ និងមានការចូលរួមពីសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកោះកុង ដឹកនាំដោយ ព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងលោក គង់ សារ៉ាវុឌ្ឍ ប្រធានអនុសាខាប្រចាំស្រុកស្រែអំបិល បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល ឧបត្ថម្ភដល់ លោក ងួន ង៉ែត ភេទប្រុស អាយុ ៤១ ឆ្នាំ និងក្រុមគ្រួសារ ដែលផ្ទះរបស់គាត់ត្រូវបានអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុង ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 ម៉ោងមុន