រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំបើកដំណើរការគម្រោងអប់រំរបស់អង្គការសង្គ្រោះកុមារ(Save the Children)ប្រចាំខេត្តកោះកុងក្នុងការផ្សព្វផ្សាយការអនុវត្តសម្រាប់ការចូលរៀនឡើងវិញឆ្នាំសិក្សា២០២០-២០២១

ដោយ មន្ទីរអប់រំ យុវជន និងកីឡាចំនួនទស្សនា (129)

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង និងលោក សុក សំណាង ប្រធានអង្គការសង្រ្គោះកុមារ (Save the Children)ប្រចាំខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តគម្រោងអប់រំសម្រាប់ការចូលរៀនឡើងវិញឆ្នាំសិក្សា ២០២០-២០២១នៅសាលប្រជុំតូចនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។ក្នុងកិច្ចប្រជុំដោយមានការចូលរួមពីលោក លោកស្រីក្រុមការងារអង្គការសង្គ្រោះកុមារ លោក លោកស្រីប្រធាន និងមន្ត្រីនៃការិយាល័យផែនការ និងគ្រប់គ្រងជំនួយ ការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង ការិយាល័យបឋមសិក្សា ការិយាល័យអប់រំកុមារតូច និងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុកទាំង ៧របស់ខេត្តកោះកុង។ថ្លែងក្នុងឱកាសនោះ ប្រធានមន្ទីរបានស្វាគមន៍កក់ក្ដៅនិងថ្លែងអំណរគុណចំពោះកិច្ចសហការអង្គការសង្គ្រោះកុមារជួយដល់វិស័យអប់រំក្នុងខេត្តកោះកុងកន្លងមក និងបន្តលើកគម្រោងជួយការងារអប់រំដូចមានក្នុងកិច្ចប្រជុំបើកដំណើរការគម្រោងនាឱកាសនេះ។ទន្ទឹមនឹងនេះលោកប្រធានបានជំរុញនិងលើកទឹកចិត្តបុគ្គលិកអប់រំក្រោមឱវាទមន្ទីរអប់រំគប្បីចូលរួមសហការជាមួយក្រុមការងារអង្គការឱ្យទទួលបានផលជាផ្លែផ្កាដើម្បីលើកមុខមាត់វិស័យអប់រំក្នុងខេត្ត និងជូនពរសមាជិកសមាជិកានៃអង្គប្រជុំទាំងមូលជួបតែសេចក្ដី សុវត្ថិភាព និងជោគជ័យភារកិច្ចក្នុងឆ្នាំថ្មីបន្តបន្ទាប់។(អត្ថបទ៖ ហង់ សុវណ្ណ)

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 14 ម៉ោងមុន