រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងផ្សព្វផ្សាយការណែនាំ របស់ឯកឧត្តម អគ្គនាយក

ដោយ ហេង គីមឆនចំនួនទស្សនា (86)

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងផ្សព្វផ្សាយការណែនាំ របស់ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃ១១ ខែមករា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែ និងឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២១ នៅមណ្ឌលអប់រំកែប្រែទី១។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានពន្ធនាគារ បានសង្កត់ធ្ងន់លើ២ចំណុចដូចខាងក្រោម៖
១-ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ត្រូវបែងចែកទណ្ឌិតដើម្បីបណ្តះបណ្តាលជំនាញ វិជ្ជាជីវៈ ឱ្យស្របតាមភូមិសាស្រ្ត ឧបនិស្ស័យសមត្ថភាព កាយសម្បទា និងចំណាត់ថ្នាក់សន្តិសុខ
២-ការអប់រំកែប្រែ និងស្តារនីតិសម្បទា ត្រូវយកចិត្តទុកដាក់ផ្តល់សេវាថែទាំសុខភាព អនាម័យ និងរៀបចំផែនការទប់ស្កាត់ពេលមានជំងឺផ្សេងៗរាតត្បាតចូលក្នុងពន្ធនាគារ។
លោកបានបន្ថែមទៀតថាក្នុងនាមជាមន្រ្តីពន្ធនាគារត្រូវយកចិត្តទុកដាក់ក្នុងការងារតាមជំនាញឲ្យបានម៉ត់ចត់ គោរពបទវិន័យ មានសីលធម៌ខ្ពស់ សាមគ្គីភាពផ្ទៃក្នុង និងការស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់៕

ប្រភព ៖ ពន្ធនាគារខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 11 ម៉ោងមុន