រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ប្រាក់ វិចិត្រ អភិបាលស្រុក អញ្ជើញជាគណ:អធិបតីក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋគ្រួសារក្រីក្រ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅឃុំទួលគគីរ

ដោយ រដ្ឋបាលស្រុកមណ្ឌលសីមាចំនួនទស្សនា (137)

ថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញជាអធិបតីក្នុងពីធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៧២គ្រួសារ សិស្សានុសិស្ស ចំនួន១៦៨នាក់ លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាឃុំ ចំនួន១៦នាក់ ព្រះសង្ឃចំនួន ០៣អង្គ និងឧបត្ថម្ភអណ្តូងស្នប់ ដល់ប៉ុស្តិ៍មណ្ឌល សុខភាព ចំនួន០១ ហើយឧបត្ថម្ភកង្ហារជូនដល់សាលាបឋម សិក្សាទួលគគីរក្រោម ចំនួន១០គ្រឿង នៅសាលាឃុំទួលគគីរ ដែលជាអំណោយសប្បុរសជនដឹកនាំដោយព្រះតេជគុណ ធី អាំភុន គ្រូសូត្រស្តាំ គង់នៅវត្តប៉ាក់ខ្លង ។
អំណោយដែលប្រជាពលរដ្ឋក្រីក្រក្នុង១គ្រួសារ ទទួលបាន អង្ករ ១៥គីឡូក្រាម មីម៉ាម៉ាកំប៉ុង ០៦កំប៉ុង ត្រីខ ០១ឡូ ទឹកត្រី០៦ ដប ភួយ០១ សារ៉ុង០១ ឃីតថ្នាំពេទ្យ០១កញ្ចប់ ថវិកាចំនួន ៣០,០០០រៀល សិស្សក្នុងម្នាក់ៗទទួលបាន សៀវភៅ ០២ក្បាល ប៊ិច០២ដើម ថវិកាចំនួន ១០,០០០រៀល លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាឃុំម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 23 នាទីមុន