រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុ៖ សហការជាមួយអង្គការសង្គ្រោះកុមារ ក្នុងគម្រោងស្ទៀរ បានចុះបង្កើតក្រុមកសិករផលិតដាំដំណាំបន្លែ និងដាំឪឡឹក

ដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួនទស្សនា (51)

ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ 

កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាផ្សព្វផ្សាយកសិកម្ម ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល និងប្រធានការិយាល័យកិច្ចការនារីស្រុកស្រែអំបិល បានសហការជាមួយអង្គការសង្គ្រោះកុមារ ក្នុងគម្រោងស្ទៀរ បានចុះបង្កើតក្រុមកសិករផលិតដាំដំណាំបន្លែ និងដាំឪឡឹក ចំនួន ០២ ភូមិ ក្នងនោះ៖

នៅភូមិតានី  ឃុំជីខលើ ស្រុកស្រែអំបិល មានកសិករចូលរួមចំនួន ១៨នាក់ ស្រី ០៨នាក់។ បានបោះឆ្នោតជ្រើសរើសមាន៖១. លោក លួន បិច ជាប្រធាន, ២. លោកស្រី អៀម តៃ ជាអនុប្រធាន, ៣. លោក នុំ ឈឿន ជាជំនួយការ។

នៅភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល មានកសិករចូលរួមចំនួន ៣៥នាក់ ស្រី ១៣នាក់ ។  បានបោះឆ្នោះជ្រើសរើសមាន៖១. លោកយូ ទិន ជាប្រធានក្រុម, ២. លោកស្រី អ៊ុយ ផុន ជាអនុប្រធាន, ៣. លោក ជា បឿន ជាជំនួយការ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន