រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកប្រធានមន្ទីរធម្មការ និងសាសនាបានចុះពិនិត្យសាលាពុទ្ធិកបឋមសិក្សាវត្តទេពនិមិត្ត

ដោយ មន្ទីរធម្មការ និងសាសនាចំនួនទស្សនា (72)

ថ្ងៃសុក្រ ៩ កើត ខែមាឃ ឆ្នាំជូតទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១
«««»»»
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា បានចុះពិនិត្យសាលាពុទ្ធិកបឋមសិក្សាវត្តទេពនិមិត្ត ស្ថិតនៅវត្តទេពនិមិត្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងសួរសុខទុក្ខសមណសិស្ស សិស្ស ដែលកំពុងសិក្សា ដែលការសិក្សាត្រូវបានអនុញ្ញាតដោយក្រសួង បន្ទាប់ពីការផ្អាកមួយរយៈធំដោយការរំខានពីកូវីដ១៩។

ក្នុងឱកាសនោះផងដែរ លោកប្រធានបានទូលប្រគេនដល់សមណសិស្សត្រូវខិតខំសិក្សារៀនសូត្រដើម្បីត្រៀមប្រឡងនៅពេលខាងមុខនេះ។

ជាចុងក្រោយលោកប្រធានបានកោតសរសើរដល់ការយកចិត្តទុកដាក់របស់ព្រះល័ក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណ នៃគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងព្រះនាយក ដែលព្រះអង្គយកចិត្តទុកដាក់លើវិស័យអប់រំ ដែលជាស្នូលក្នុងការបណ្តុះបណ្តាលធនធានព្រះសង្ឃ និងកោតសរសើរចំពោះការយកចិត្តទុកដាក់ការបង្រៀនរបស់គ្រូៗទាំងអស់។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន