ចូលរួមពិធីចែកអំណោរបស់ ឯកឧត្តម លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង លោកជំទាវ នៅឃុំព្រែកខ្សាច់
នៅថ្ងៃអាទិត្យទី២៤ ខែមករាឆ្នាំ២០២១
លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ទួន ឪទី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានអមដំណើរ លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត ចូលរួមពិធីចែកអំណោរបស់ ឯឧ អ្នកឧកញ៉ា លីយ៉ុងផាត់ និងលោកជំទាវ នៅឃុំព្រែកខ្សាច់ តំណាងដោយ លោក ជី ទុន ដែលបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋរួមមាន ៖
១.ចែកជូនប្រជាពលរដ្ឋក្រីក្រទាំងបីភូមិនៅក្នុងឃុំព្រែកខ្សាច់ មានចំនួន ២២៥នាក់ក្នុងទទួលបានថវិការចំនួន ៥ ម៉ឺនរៀល នឹងអង្ករ 25 គីឡូ មី១ កេះ ទឹកត្រី១ធុង ត្រីខ១ឡូ ខ្លាញ់ដប២ លីត្រ២ ដប
២.បានឧបត្ថម្ភដល់រដ្ឋបាលឃុំចំនួន ៥ លានរៀល
៣. បានឧបត្ថម្ភដល់ប្រជាការពារចំនួន ៦៥នាក់ក្នុង ១ នាក់ទទួលបានថវិការចំនួន ៥ ម៉ឺន រៀល អាវប្រជាការពារចំនួន ២កំភ្លេ
៤. បានឧបត្ថម្ភដល់សិស្ស អនុវិទ្យាជាលយ័ នឹងបឋមសិក្សានៅក្នុងឃុំេព្រែកខ្សាច់សរុប ចំនួនសិស្ស ៣៦៩ នាក់ក្នុងនាក់ក្នុង ១នាក់ ទទួលបាន ១ម៉ឺននរៀលសៀវភៅ៥ក្បាលដែកខ្មៅ ២ដើម ប៊ិច២ ដើម
៥.បានឧបត្ថម្ភដល់មេភូមិទាំង ៣ ភូមិក្នុង១ភូមិទទួលបានថវិកាចំនួន ១លានរៀល
៦.បានឧបត្ថដល់វត្តនៅឃុំព្រែកខ្សាច់ចំនួន ២ វត្តក្នុង ១វត្ត ទទួលបានថវិកា ចំនួន១០ លានរៀល
និងអង្ករចំនួន៣០០ គីឡូ មីម៉ាម៉ា ចំនួន២ កេះធំ ខ្លាញ់៦ដប ទឹកត្រី ២លីត្រ ៦ដប់ ។