រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គ្រឿងចក្រសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវ-ថ្នល់ ជាអំណោយរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់មកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនចំនួនទស្សនា (185)

កោះកុង: ថ្ងៃអាទិត្យ ១១ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ គ្រឿងចក្រសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវ-ថ្នល់ ចំនួន ០៨គ្រឿង ដែលជាអំណោយរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមកដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដោយសុវត្ថិភាព។ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បុគ្គលិក កម្មករទាំងអស់ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តទាំងអស់។

យើងខ្ញុំទាំងអស់គ្នាប្ដេជ្ញាចិត្តយកគ្រឿងចក្រទាំងអស់នេះទៅធ្វើការងារអោយមានប្រសិទ្ធភាពតាមការណែនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី។

សូមគោរពជូនពរ ឯកឧត្តម ទេសរដ្ឋមន្ត្រីថ្នាក់ដឹកនាំទាំងអស់សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ សូមអរគុណ

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 នាទីមុន