កិច្ចប្រជុំពិភាក្សា ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យចុងក្រោយលើសំណើរសុំជម្រះដី(អតីតរោងចក្រត្រីខ) ចេញពីបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋ
ថ្ងៃពុធ ១៤ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ប្រជុំជាមួយ លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ខេត្តកោះកុង ដើម្បីប្រជុំពិភាក្សា ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យចុងក្រោយលើសំណើរសុំជម្រះដី (អតីតរោងចក្រត្រីខ) ចេញពីបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង (អតីតមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្ត) ដើម្បីធ្វើប្រទានកម្មជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែង ដែលរៀបចំធ្វើឡើងនៅសាលាក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#
ព័ត៌មានជាប់ទាក់ទង