រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីត យុទ្ធជន ២០០គ្រួសារ នៅទីបញ្ជាការដ្ឋាន​តំបន់ប្រតិប័ត្តការសឹក​រងខេត្តកោះកុង​

ដោយ ហេង គីមឆនចំនួនទស្សនា (26)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីត យុទ្ធជន ២០០គ្រួសារ នៅទីបញ្ជាការដ្ឋាន​តំបន់ប្រតិប័ត្តការសឹក​រងខេត្តកោះកុង​ នារសៀលថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ ២០២១។

ឯកឧត្តម ទេសរដ្ឋមន្រ្តី អនុប្រធាន​ និងជាអគ្គលេខាធិការ សមាគម​ អតីត​យុទ្ធជន​កកម្ពុជា បាននាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពី​សម្តេច​តេជោ​ ប្រធានសមាគម​ អតីត​យុទ្ធជន​កម្ពុជា​ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ជូនដល់បងប្អូន​សមាជិកអតីត​យុទ្ធជន​ទូទាំងខេត្ត​កោះកុង​ សម្តេចបានវាយតម្លៃខ្ពស់ចំពោះការធ្វេីពលីកម្មគ្រប់បែបយ៉ាងរបស់បងប្អូនអតីត​យុទ្ធជន​ក្នុងបុព្វហេតុសុខសន្តិភាព របស់ប្រទេសជាតិទាំងមូល​។
ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ក៏បាន អរគុណចំពោះ​ថ្នាក់ដឹកនាំ​ សមាគម​អតីត​យុទ្ធជន​ ក្រុងស្រុក ខេត្ត​ និងសាខាឃុំ​ សង្កាត់​ដែលបានយកចិត្តទុកដាក់មេីលថែបងប្អូនអតីត​យុទ្ធជន​យេីង​ និងសូមអោយខេត្តខិតខំគ្រប់គ្រងដីសម្បទានសម្រាប់អតីត​យុទ្ធជន​ អោយបានល្អ​ ដេីម្បីទុកសម្រាប់ដោះស្រាយជូនបងប្អូនយេីងជាបន្តទៀត​ និងបន្តដោះស្រាយជីវភាពបងប្អូនយេីងដែលជួបលំបាកអោយទាន់ពេលវេលា។
ជំនួសមុខសម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ អនុប្រធានសមាគម​អតីតយុទ្ធជន​កម្ពុជា​ សូមជូនពរបងប្អូនយេីង​សុខភាពល្អ​ សេរីសួរស្តី​ និងសុភមង្គល​ និងសុំអោយបងប្អូនយេីងត្រូវខិតខំរកស៊ី​ បង្កបង្កើនផល លើកស្ទួយជីវភាពខ្លួន ឲ្យប្រសើរឡើង ជំនះអោយបានផលវិបាកពីកូវីត-១៩​ ត្រូវចេះជួយយកអាសារគ្នា ពេលមានទុក្ខធុរៈ​

បងប្អូនទាំង២០០គ្រួសារ​ សូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលតែងតែយកចិត្តទុកដាក់ដល់ពួកគាត់​ជាក់ស្តែង​ ថ្ងៃនេះ​ ក្នុងនាមសម្តេចទាំងពីរ​ ឯកឧត្តម​បានចុះមកជួបបងប្អូនយេីងដោយផ្ទាល់។ ដោយមេីលឃេីញការលំបាក​ របស់បងប្អូនដែលជួបការលំបាក​ ឯកឧត្តម​ បានចលនា​ ថ្នាក់ដឹកនាំជុំវិញខេត្ត​ ជួយសង់ផ្ទះអំណោយសម្តេចជូន១០ខ្នង។
ចំពោះអ្នកអត់ដីអ់ត់ផ្ទះ​ ១០១គ្រួសារ​ សូមអោយខេត្តរៀបចំដីសម្បទាននៅត្រពាំងរូង ជូនបងប្អូន។

ឯកឧត្តមក៏បានណែនាំឱ្យបងប្អូនបន្តយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺកូវីដ-19 ផងដោយត្រូវអនុវត្តន៍តាមវិធានការណ៍​កាពារកូវីដ-១៩​ របស់​ សម្តេច​តេជោ​ គឺ​ ៣ការពារ​
-​ ពាក់ម៉ាស់
-​ លាងដៃ
-​ គម្លាតសង្គម​ គម្លាតបុគ្គល

៣កុំ​
-​ កុំចូលកន្លែងបិតជិត​ គ្មានខ្យល់ចេញចូល​ និងម៉ាស៊ីនត្រជាក់ច្រេីនពេក
-​ កុំទៅកន្លែងមានមនុស្សច្រេីន
-​ កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មា​ កុំឱបគ្នា
បងប្អូនទាំង២០០គ្រួសារ​ បានទទួលអំណោយ​សម្តេចទាំងពីរ
ក្នុងមួយគ្រួសារ​ អង្ករ​៣០គក្រ​ ឃីត១​ ភួយ១​ កន្ទេល១​ ធុងទឹក១​ ទឹក​ត្រី​១យួរ​ មី១០កញ្ចប់​ ប្រេងឆា​២ដប​ អំបិល​២គក្រ​ ថវិកា​ ៨ម៉ឺន​រៀល​។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 12 នាទីមុន