រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ ស្តីពីការសម្របសម្រួល និងដោះស្រាយការមិនចុះសម្រុងក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប

ដោយ ហេង គីមឆនចំនួនទស្សនា (37)

រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ ស្តីពីការសម្របសម្រួល និងដោះស្រាយការមិនចុះសម្រុងក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប

ខេត្តកោះកុង÷ ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណ:អធិបតី ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំ ស្តីពីការសម្របសម្រួល និងដោះស្រាយការមិនចុះសម្រុងក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ស្ថិតក្នុងភូមិបឹងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាលទ្ធផល នៃកិច្ចប្រជុំ គឺបានឯកភាព ដូចខាងក្រោម÷

១. រៀបចំការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបឡើងវិញ
២. រៀបចំឲ្យមានការគណ:កម្មការគ្រប់គ្រង បន្ទាប់ពីការបោះឆ្នោតរួច
៣. រៀបចំការបែងចែកចំណូលពីសហគមន៍ ជូនរដ្ឋបាលឃុំពាមក្រសោប និងមន្ទីរបរិស្ថាន៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 26 នាទីមុន