រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

បន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្ម​ KTV ក្លឹបកំសាន្ត​ (ខារ៉ាអូខេ​ រង្គសាល​ ឌីស្គូតែក​ និងបៀរហ្គាឌិន​)

ដោយ រដ្ឋបាលស្រុកគិរីសាគរចំនួនទស្សនា (31)

ថ្ងៃអង្គារ ១២ កើត ខែផល្គុន ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១
.លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំ ក្រុមការងារ របស់ឃុំ រួមមាន÷ ជំទប់ទី១ឃុំ មេភូមិ រងប៉ុស្ដិនគរបាលរដ្ឋបាល ប្រជាការពារឃុំបាន ចុះណែនាំ ដល់ម្ចាស់ K.T.V. THE.MOON នឹងម្ចាស់ផ្ទះសំណាក់ ជីប សារពេជ្ញ ១
ស្ដីពី បន្តពង្រឹងវិធានការ បិទផ្អាកអាជីវកម្ម K.T.V. ក្លឹបកម្សាន(ខារាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គារឌិន)
ទៅតាមការណែនាំ និងយកចិត្តដាក់ខ្ពង់ខ្ពស់បំផុត របស់លោកជំទាវ មិថុនា ភូថងអភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាព រដ្ធបាលខេត្ត លោក ចេង មុនីរិទ្ធ អភិបាលស្រុក និងជាប្រធានគណះបញ្ជាការឯកភាពស្រុក លោក ទួន ឪទី អភិបាលរងស្រុក និងជាអនុប្រធានគណះបញ្ជារការឯកភាពស្រុក ចុះណែនាំ ដល់ម្ចាស់ ខារាអូខេ បិទផ្អាកបណ្ដោះអាសន្ន នឹងណែនាំដល់ម្ចាស់ផ្ទះសំណាក់ បើសិនបានឃើញ ជនជាតិចិនចំនួន ២១ នាក់មកស្នាក់នៅ សូមរាយការណ៍មកអជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជាបន្ទាន់។
ប្រភព៖​ រដ្ឋបាលឃុំភ្ញីមាស

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 25 នាទីមុន