អាជ្ញាធរឃុំកោះកាពិ បន្តតាមដានត្រួតពិនិត្យប្រជាពលរដ្ឋចេញ-ចូលក្នុងមូលដ្ឋានឃុំ…
ស្រុកកោះកុង៖ នៅថ្ងៃអង្គារ៍ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញារធរឃុំបានដឹកនាំក្រុមការងាររួមមាន កម្លាំងប៉ុស្តិរដ្ឋបាលឃុំ អាជ្ញាធរភូមិ បុគ្គលិកប៉ុស្តិ៍សុខភាពឃុំ ចុះធ្វើការតាមដានត្រួតពិនិត្យប្រជាពលរដ្ឋចំណូលស្រុក ពិសេសតាមដានប្រជាពលរដ្ឋ ក៍ដូចជាពលករមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលចូលមកក្នុងមូលដ្ឋានឃុំ។
ជាលទ្ធផលមានប្រជាពលរដ្ឋមួយចំនួនមកពីបណ្តាខេត្តផ្សេងៗក្នុងប្រទេសចូលមកក្នុងមូលដ្ឋានឃុំ ប៉ុន្តែពុំមានពលករចំណូលស្រុកមកពីប្រទេសថៃ និងប្រទេសវៀតណាមចូលមកក្នុងមូលដ្ឋានឃុំទេ។
ប្រភព៖ សន សេង







ព័ត៌មានជាប់ទាក់ទង