រដ្ឋបាលឃុំតាតៃក្រោម មានកិត្តិយស សូមជម្រាបជូនដំណឹង….
ស្រុកកោះកុង: នៅថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលឃុំតាតៃក្រោម មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា: ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភ: ថ្មីៗនេះ អាជ្ញាធរឃុំសូមធ្វើការផ្អាកការដឹកជញ្ជូនភ្ញៀវដើរលេងកំសាន្តរបស់សហគមន៍អេកូទេសចរណ៍ធម្មជាតិតាតៃ និងកន្លែងទេសចរណ៍នានា ដូចជាតំបន់ទឹកធ្លាក់ នៅក្នុងដែនរដ្ឋបាលឃុំតាតៃក្រោម នៃស្រុកកោះកុង ខេត្តកោះកុង រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ប្រសិនបើសភាពការណ៍ប្រែប្រួល អាជ្ញាធរឃុំ និងជូនដំណឹងពេលក្រោយម្តងទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ។
ប្រភព: សន សេង

ព័ត៌មានជាប់ទាក់ទង