រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ ក្រុមការងារអនុសាខា កក្រក ស្រុកមណ្ឌលសីមា ក្រុងខេមរភូមិន្ទ ស្រុកគិរីសាគរ និងអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ សរុបចំនួន ១០គ្រួសារ

ដោយ ហេង គីមឆនចំនួនទស្សនា (32)

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ ក្រុមការងារអនុសាខា កក្រក ស្រុកមណ្ឌលសីមា ក្រុងខេមរភូមិន្ទ ស្រុកគិរីសាគរ និងអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខ
នាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ សរុបចំនួន ១០គ្រួសារ រស់នៅក្រុងខេមរភូមិន្ទ ៦គ្រួសារ ស្រុកមណ្ឌលសីមា១គ្រួសារ និង ៣គ្រួសារ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ។

នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកនាយកសាខា និងក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
” ៣កុំ ៣ការពារ”៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស អាវយឺត២​ ថ្នាំបាញ់មូស ២កំប៉ុងតូច ព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ដូចៗគ្នា។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 16 នាទីមុន