រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដី​ទំនាស់មួយកន្លែងស្ថិតនៅចំណុចខាងក្រោយសាលាស្រុកមណ្ឌលសីមា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (121)

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដី​ទំនាស់មួយកន្លែងស្ថិតនៅចំណុចខាងក្រោយសាលាស្រុកមណ្ឌលសីមា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា​ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាទំនាស់ដីធ្លី​របស់ប្រជាពលរដ្ឋ​មួយកន្លែង មានទីតាំងស្ថិតនៅចំណុចខាងក្រោយសាលាស្រុកមណ្ឌលសីមា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ករណីទំនាស់ដីធ្លីនេះ គឺកើតមានឡើង​រវាងលោកស្រី ឆាយ មន ជាមួយលោកស្រី សួន តា ដែលបានអះអាងរៀងៗខ្លួនថា ទីតាំងដីមានទំនាស់នោះជាកម្មសិទ្ធិរបស់ខ្លួន។
បន្ទាប់ពីការបង្ហាញសាវតានៃការកាន់កាប់ដី ការពិភាក្សាក្នុងអង្គប្រជុំរួចមក លោក សុខ សុទ្ធី អភិបាលរងខេត្ត បាន​ដឹកនាំក្រុមការងារ​ចុះពិនិត្យទីតាំងដីមានទំនាស់​នោះផងដែរ។
ជាលទ្ធផល បន្ទាប់ពីកិច្ចប្រជុំពិភាក្សា​ និងការចុះពិនិត្យទីតាំងដីមានទំនាស់ជាក់ស្តែងរួចមក លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ​នឹង​រៀបចំរបាយការណ៍​ដើម្បី​គោរពជូន​ថ្នាក់ដឹកនាំខេត្តពិនិត្យ និងស្នើសុំអនុសាសន៍ដឹកនាំបន្តចំពោះករណីទំនាស់ដីធ្លីខាងលើនេះ។
កិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីមានទំនាស់នេះ មានសមាសភាពចូលរួមពី លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលរងស្រុកមណ្ឌលសីមា តំណាង​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកមណ្ឌលសីមា មេឃុំប៉ាក់ខ្លង ភាគីទំនាស់ទាំងសងខាង និងអ្នកពាក់ព័ន្ធ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន