រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចត្តាឡីស័កខេត្តកោះកុង ដើម្បីរៀបចំសេចក្តីព្រាង ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (92)

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចត្តាឡីស័កខេត្តកោះកុង ដើម្បីរៀបចំសេចក្តីព្រាង ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្រុមការងារនេះរៀបចំឡើង ដើម្បីឆ្លើយតបទៅការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ដែលបានចូលមកក្នុងខេត្ត និងធ្វើការគ្រប់គ្រងទិន្នន័យ កំណត់សាវតា និងទីតាំងហានិភ័យ hotspot ដើម្បីធានាដល់ការដោះស្រាយ និងទប់ស្កាត់បានទាន់ពេលវេលាលើការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋាននានាក្នុងខេត្ត។ ដូចគ្នានេះផងដែរ សូមក្រុមការងារទាំងអស់យកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុត ព្រមទាំងរៀបចំយន្តការឱ្យបានល្អប្រសើរបន្ថែមទៀត ធ្វើយ៉ាងណាឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 វិនាទីមុន