រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កម្មវិធីបើកអាហារូបករណ៍ជូនសិស្សក្រីក្រមធ្យមសិក្សាជុំទី១ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង

ដោយ មន្ទីរអប់រំ យុវជន និងកីឡាចំនួនទស្សនា (118)

ព្រឹកនេះ លោក ជេត វុទ្ធី ប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកថវិកាសិស្សអាហារូបករណ៍ក្រីក្រជុំទី១ផ្នែកមធ្យមសិក្សានៅសាលប្រជុំ(សាលកាមីន)វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក សំ វីរៈ ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន លោក លោកស្រីជាប្រធាន សមាជិកគណៈកម្មការគ្រប់គ្រងអាហារូបករណ៍មូលដ្ឋាន សិស្សានុសិស្សក្រីក្រថ្នាក់ទី ៧ដល់ទី ១២ និងអាណាព្យាបាលសិស្ស សរុបរួមប្រមាណ​ ១៥០នាក់ ។ គួររំឭកផងដែរថា ឆ្នាំសិក្សា ២០២០-២០២១នេះ សម្រាប់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុងមានសិស្សទទួលបានអាហារូបករណ៍ក្រីក្រសរុប ១៤៧នាក់ ស្រី ៨៨នាក់ ក្នុងនោះផ្នែកបឋមភូមិថ្នាក់ទី៧ ដល់៩ មានចំនួន ៨០នាក់ ស្រី ៤៨នាក់ ផ្នែកទុតិយភូមិថ្នាក់ទី១០ ដល់១២ មានចំនួន ៦៧នាក់ ស្រី ៤០នាក់។ ថវិកាដែលសិស្សម្នាក់ៗត្រូវទទួលបានក្នុងជុំទី១នេះ ផ្នែកបឋមភូមិ គឺ ៨០ ០០០រៀល (ថវិកាត្រូវទទួលបានមួយឆ្នាំសិក្សាគឺ ២៤០ ០០០រៀល ក្នុងសិស្សក្រីក្រម្នាក់) ផ្នែកទុតិយភូមិ គឺ ១២០ ០០០រៀល (ថវិកាត្រូវទទួួលបានមួយឆ្នាំសិក្សាគឺ ៣៦០ ០០០រៀល ក្នុងសិស្សក្រីក្រម្នាក់)។ថ្លែងក្នុងឱកាសនេះ គណៈអធិបតីបានផ្ដាំផ្ញើប្អូនៗ ក្មួយៗសិស្សានុសិស្សដែលទទួលបានអាហារូបករណ៍នាឱកាសនេះ ត្រូវខិតខំរៀនសូត្រ ប្រតិបត្តិខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ សហគមន៍ ក៏ដូចជាសង្គមជាតិនាអនាគត មួយវិញទៀតត្រូវប្រើប្រាស់ថវិកានេះបម្រើឱ្យការសិក្សាជាក់ស្ដែង នេះជាគោលបំណងរបស់រាជរដ្ឋាភិបាលដែលផ្ដល់ជូននូវថវិកាថ្វីដ្បិតតែមិនច្រើនប៉ុន្តែអាចជួយសម្រាលទុក្ខលំបាកក្នុងការសិក្សារបស់ប្អូនៗ ក្មួយៗក៏ដូចជាក្រុមគ្រួសារបានមួយចំណែកតូចផងដែរ។(អត្ថបទ ៖ ហង់ សុវណ្ណ)

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 18 នាទីមុន