រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និមន្តពិនិត្យទីតាំង និងសិក្សាលទ្ធភាពសាងសង់រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ នៅសាលាបឋមសិក្សាអង្គរភ្នំខ្លុង ភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (58)

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ អនុគណស្រុកស្រែអំបិល លោក គង់ សារ៉ាវុឌ្ឍ ប្រធានអនុសាខាប្រចាំស្រុកស្រែអំបិល រួមជាមួយសមាជិក សមាជិកា និមន្ត និងអញ្ជើញចូលរួមចុះពិនិត្យមើលទីតាំង និងសិក្សាលទ្ធភាព សាងសង់រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ តាមការស្នើសុំរបស់លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស នៃសាលាបឋមសិក្សាអង្គរភ្នំខ្លុង ស្ថិតនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះផងដែរ ក្រុមការងារបានចុះសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ដល់សិស្សានុសិស្ស និងឧបត្ថម្ភថវិកាជាអំណោយរបស់សមាគម ជូនដល់លោកគ្រូ និងអ្នកគ្រូចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបាន ៣០.០០០រៀល។

ប្រភព: ថាំង ធួន

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 9 នាទីមុន