រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ចុះបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកស្អាតសហគមន៍ នៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ដោយ មន្ទីរអភិវឌ្ឍន៍ជនបទចំនួនទស្សនា (97)

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានដឹកនាំក្រុមការងារទឹកស្អាតនិងអនាម័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដែលមាន លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ ទទួលបន្ទុកការងារទឹកស្អាតនិងអនាម័យ ព្រមទាំងក្រុមការងារក្នុងអង្គភាព បានចុះបើការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ចំនួន ០១កន្លែងស្ថិត នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ស្រុកកោះកុង ខេត្តកោះកុង ។ ដើម្បីរួមចំណែករាជរដ្ឋាភិបាល និងសេនាធិការដល់រដ្ឋបាលសាលាខេត្តកោះកុង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះសិក្សាស្ថានភាពជនបទនៅក្នុងឆ្នាំ ២០២០ និងបានលើកគម្រោងសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍នៅសម្រាប់ឆ្នាំ២០២១នេះ ដោយមានគោលដៅលើកកម្ពស់កម្រឹតជីវភាពប្រជាពលរដ្ឋនៅទីជនបទ ជាពិសេសនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង អោយមានទឹកស្អាតប្រើប្រាស់ និងមានអនាម័យគ្រប់គ្រាន់ ជៀសចាកជម្ងឺផ្សេងៗ ។ លោក អៀង ដារ៉ាវុធ បានមានប្រសាសន៍ផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាន មេភូមិ និងប្រជាពលរដ្ឋដែលទទួលផលពីគម្រោង នៅក្រោយពេលសាងសង់ប្រព័ន្ធ ចែកចាយទឹកនេះរួចសូមអោយគ្រប់គ្នាយកចិត្តទុក ក្នុងការគ្រប់គ្រង ថែរក្សា អណ្តូងស្នប់ សម្ភារៈ បរិក្ខាផ្សេងៗដើម្បីប្រើប្រាស់បានយូអង្វែង និងធ្វើការបែងចែកទឹកស្អាតអោយបានប្រើប្រាស់ដល់គ្រប់ក្រុមគ្រួសារក្នុងសហគមន៍។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 43 នាទីមុន