រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការបោះបង្គោលព្រំដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (88)

លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការបោះបង្គោលព្រំដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។ គោលបំណងនៃកិច្ចប្រជុំនេះគឺពិភាក្សាទៅលើការបោះបង្គោលព្រំដីរដ្ឋ (ព្រំដីប្រើប្រាស់ ព្រំដីឥណទានកាបូន និងតំបន់ការពារគ្រប់គ្រងដោយក្រសួងបរិស្ថាន)។ ការបោះបង្គោលព្រំដីឥណទានកាបូន និងព្រំដីរដ្ឋដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន គឺដើម្បីចូលរូមការពារ ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង។ ពាក់ព័ន្ធការបោះបង្គោលព្រំដីនេះ គឺអង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលជាអង្គការដៃគូអភិវឌ្ឍជាអ្នកទទួលបន្ទុកជួយ និងចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដោយកំណត់យកបង្គោលទំហំ២តឹកបួនជ្រុង ប្រវែង២ម៉ែត្រ ហើយនៅលើបង្គោលនោះមានសរសេរអក្សរសម្គាល់ពីលើ បើចំណុចនោះជាព្រំប្រទល់តំបន់ឥណទានកាបូននៅលើបង្គោលនឹងមានសរសេរថា រ៉េតបូក (Red +) បើចំណុចនោះជាព្រំប្រទល់នៃតំបន់ការពារដោយក្រសួងបរិស្ថាន នឹងមានសរសេរលើបង្គោលនោះថា តំបន់ការពារ ក្រសួងបរិស្ថាន។
សមាសភាពចូលរួមកិច្ចប្រជុំនេះរួចមាន តំណាងរដ្ឋបាលខេត្ត រដ្ឋបាលស្រុកថ្មបាំង តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអ្នកពាក់ព័ន្ធ។
ប្រភព៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 21 នាទីមុន