ស្តីពីការពិភាក្សាលើដំណើរការ នៃការចុះវាស់វែងនិងបោះបង្គោល ចុះបញ្ជីដីរដ្ឋ ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ
ថ្ងៃចន្ទ ៨ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១:លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាល ក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ក្រុង បានប្រជុំពិភាក្សា ជាមួយលោក ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ស្តីពីការពិភាក្សាលើដំណើរការ នៃការចុះវាស់វែងនិងបោះបង្គោល ចុះបញ្ជីដីរដ្ឋ ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនោះមានសមាសភាពចូលរួម ពីលោក លោកស្រី អភិបាលរងក្រុង , នាយក/នាយករងរដ្ឋបាលក្រុង , អធិការនគរបាលក្រុង , មេបញ្ជាការកងរាជអាវុធហត្ថក្រុង, ប្រធាន/អនុប្រធានការិភូមិបាលក្រុង ,ប្រធានការិយាល័យ និងមន្រ្តីសាលាក្រុង ដែលជាសមាជិកក្រុមការងារត្រៀមចុះវាស់វែង និងបោះបង្គោល ចុះបញ្ជីដីរដ្ឋ ដែលរៀបចំធ្វើឡើងនៅសាលាប្រជុំសាលាក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#