មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារថែទាំ និងជួសជុល
សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងដូចខាងក្រោម៖
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ចន្លោះគ.ម ១២០+០០០ – គ.ម ១២៥+០០០
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង ) សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ ចន្លោះគ.ម ១៩+០០០ – គ.ម ២០+០០០
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៩ សកម្មភាពកៀសម្រួលតួថ្នល់ក្រាលដីល្បាយថ្ម ចាប់ពីគ.ម ០០+០០០ – គ.ម ០២+០០០ (បញ្ចប់)។
សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕
By : #DPWTKK
ព័ត៌មានជាប់ទាក់ទង