រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ ២៦៩

ដោយ ហេង គីមឆនចំនួនទស្សនា (165)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះសួសុខទុក្ខ និងសំណេះសំណាល ព្រមទាំងនាំយកនូវអំណោយ ជាថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនកម្លាំងនគរបាលឈរជើងព្រំដែនទឹក និងព្រំដែនគោក ព្រមទាំងកម្លាំងនគរបាលភូមិភាគប្រចាំទិសខេត្តកោះកុងផងដែរ។ ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅ នៅវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានកោតសរសើរចំពោះកងកម្លាំងទាំងអស់ដែលកន្លងមកបានឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី និងបង្ក្រាបបាននូវបទល្មើសនានាក្នុងដែនសមត្តកិច្ចរបស់ខ្លួន ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ពិសេសក្នុងដំណាក់កាលការរាលដាលជំងឺកូវីដ-១៩ ។
ឯកឧត្តម ឧត្តមសេនីយ៍ តេង សួន បានធ្វើការណែនាំដល់កងកម្លាំងនគរបាលទាំងអស់យកចិត្តទុកដាក់ការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ត្រូវចូលរួមចំណែកអនុវត្តន៍ការងារបម្រើប្រជាពលរដ្ឋ ក្រោមការគ្រប់គ្រងផ្ទាល់ពីលោកជំទាវអភិបាលខេត្ត ដែលជាតំណាងរាជរដ្ឋាភិបាល និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ ឯកឧត្តមក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុខភាពផ្ទាល់ខ្លួនជាមុន ដើម្បីមានឱកាសធ្វើការបម្រើជាតិ និងប្រជាជន បំផុសឱ្យគ្រួសារ បងប្អូន កូនក្មួយ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា កុំជឿតាមព័ត៌មានមិនពិតមួយចំនួនដែលផ្សព្វផ្សាយដោយជនអគតិមួយចំនួន ក្នុងន័យបោកប្រាស់ និងបំភ្លៃការពិតថាការវ៉ាក់សាំង បណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងនេះយ៉ាងនោះ ការពិតវ៉ាក់សាំងពិតជាមានប្រយោជន៍សម្រាប់យើង វាអាចជួយយើងឱ្យរួចផុតពីការវ៉ាយលុកខ្លាំងក្លាពីជំងឺកូវីដ-១៩ បាន។ ជាមួយគ្នានេះដែរឯកឧត្តម ក៏បានបញ្ជាក់ច្បាស់ដល់កងកម្លាំងថា ទោះបីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយក្តី តែត្រូវគោរពនិងអនុវត្តន៍ឱ្យបានដាច់ខាតនូវវិធានការសុខាភិបាល និងអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ៣ការពារ និង៣កុំ គឺដើម្បីខ្លួនយើង គ្រួសារ និងស្គមជាតិយើងទាំងមូល៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន