រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត និងយុវជន សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមគោរពជូននូវសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនា គ្រប់ប្រការ ជូន ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងលោកជំទាវ

ដោយ ហេង គីមឆនចំនួនទស្សនា (103)

ស្ថិតក្នុងបរិយាកាសប្រកបដោយ បីតិសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត និងយុវជន សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមគោរពជូននូវសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនា គ្រប់ប្រការ ជូន ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួនក្លៀវក្លា បញ្ញាភ្លឺថ្លាឈ្លាសវៃ មានជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ និងរួមចំណែកដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ទទួលបានជោគជ័យថ្មីៗថែមទៀតគួរជាទីមោទកភាពតរៀងទៅ។

ស្ថិតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាម មណ្ឌាទេវី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ ឯកឧត្តមប្រធានកិត្តិយស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន