រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានដឹកនាំកម្លាំង បន្តចុះយាមតាមគោលដៅ ដើម្បីពង្រឹងការត្រួតពិនិត្យប្រជាពលរដ្ឋចេញ-ចូលក្នងមូលដ្ឋាន…

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (79)

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍សុខភាព និងកម្លាំងប្រជាការពារភូមិ ចុះពិនិត្យ និងវាស់កំដៅប្រជាពលរដ្ឋក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ ដែលបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ សរុបចំនួន ០៣នាក់។ ដោយឡែកសម្រាប់ការចុះប្រចាំការយាមតាមគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីតាមបណ្តារាជធានី/ខេត្ត ដែលកំពុងតែកើតមានការផ្ទុះជំងឺកូវីដ-១៩ ចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលពំុមានប្រជាពលរដ្ឋមកពីតាមបណ្តារាជធានី/ខេត្ត ខាងលើចូលមកក្នុងមូលដ្ឋានឃុំទេ។

ប្រភព: សន សេង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 ម៉ោងមុន