រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាពិគ្រោះយោបល់ការងារអប់រំកុមារតូច

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជនបានស្វាគមន៍ ប្រតិភូ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំចងក្រងសៀវភៅសិក្សាគោលទាំង ៥មុខវិជ្ជាសម្រាប់មត្តេយ្យសិក្សាសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តមប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច។សូមបញ្ជាក់ថាសិក្ខាសាលានេះប្រារព្ធឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកាដល់ថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ 2020 នៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង ដោយមានសមាសភាពចូលរួមមកពីអង្គការដៃគូជាតិនិងអន្តរជាតិ នាយកដ្ឋានអប់រំកុមារតូច និងមន្ទីរអប់រំយុវជននិងកីឡា ទូទាំង ២៥ រាជធានីខេត្ត។សម្រាប់ឆ្នាំសិក្សា២០១៩ _២០២០ នេះ ខេត្តកោះកុងមានគ្រឹះស្ថានមតេយ្យសិក្សារដ្ឋសរុប ៦៩ កន្លែងកំពុងដំណើរការ អប់រំកូនចៅប្រជាពលរដ្ឋ ទាំងនៅតាមទីប្រជុំជន និងជនបទ។

អត្ថបទទាក់ទង