រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គៀត សារិន នាយករងរដ្ឋបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីជាក់ស្តែងករណីស្នើសុំកំណត់ព្រុំដីចំនួ ន ២៥បណ្ណ ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល

នៅថ្ងៃទី២៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក លោក គៀត សារិន នាយករងរដ្ឋបាលស្រុកស្រែអំបិល និងជាអនុប្រធានក្រុមការងារ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីជាក់ស្តែងករណីស្នើសុំកំណត់ព្រុំ ដែលមានប័ណ្ណសំគាល់សិទិ្ធចំនួន២៥ប័ណ្ណ របស់ឈ្មោះ នាង លីណា តំណាងប្រជាពលរដ្ឋ ២៥គ្រួសារ ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង និងមានការចូលរួមពី ប្រធានការិយាល័យ ដ.ន.ស.ភ. ប្រធានស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ងដងពែង ប្រធានក្រុមល្បាតតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នាយរងផ្នែករដ្ឋបាលព្រៃឈើ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ជំទប់ទី១ឃុំបឹងព្រាវ និងភាគីពាក់ព័ន្ធ។

អត្ថបទទាក់ទង