រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំស្វាយចន្ទី

ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រុមការងារបច្ចេកទេសអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំស្វាយចន្ទី ក្រោមអធិបតីភាពលោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងចុះមើលទីតាំងធ្វើបង្ហាញដល់សមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង។ វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅក្រោមការសម្របសម្រួលដោយ អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងអនុប្រធានការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងសហការសម្របសម្រួលដោយមន្រ្តីបច្ចេកទេសការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកថ្មបាំង។ កសិករដែលជាសមាជិកបណ្តុំអាជីវកម្មចូលរួមវគ្គមានចំនួនសរុប ៣៥នាក់ ស្រី ១០ នាក់។

ប្រធានបទដែលបានលើកយកបង្ហាញ និងពិភាក្សាក្នុងក្រុមរួមមាន ៖

១. បច្ចេកទេសដាំដុះ ៖ ក. ការជ្រើសរើសកូនសម្រាប់ដាំ, ខ. ការរៀបចំដី, គ. ការរៀបចំដាំកូន

២. ការថែទាំ ៖ ក. ការតាក់តែងមែក, ខ. ការសម្អាតស្មៅ, គ. ការពូនគល់, ឃ. ការដាក់ជីបំប៉ន

៣. ការគ្រប់គ្រងជំងឺ និងសត្វល្អិតចង្រៃ ៖ ក. ជំងឺ , ខ. សត្វល្អិតចង្រៃ

៤. ការប្រមូលផល។

វគ្គបណ្តុះបណ្តាលមានការចូលរួមយ៉ាងផុលផុសពីកសិករ ជាពិសេសការសួរនាំអំពីរបៀបនៃរបៀបតាក់តែងមែក របៀបនៃការប្រើប្រាស់ជីបំប៉នទៅតាមដំណាក់កាលនិមួយៗ របៀបនៃការការពារជំងឺលើដំណាំ និងសត្វល្អិតចង្រៃ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង