រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គការSave The Children និងអង្គការ IDE ចុះត្រួតពិនិត្យ តាមដានការអនុវត្តបច្ចេកទេសរបស់កសិករ

ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០

លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល រួមសហការជាមួយអង្គការSave The Children និងអង្គការ IDE ចុះត្រួតពិនិត្យ តាមដានការអនុវត្តបច្ចេកទេសរបស់កសិករនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល  បានចំនួន ០៧ គ្រួសារ និងភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល បានចំនួន ១១ គ្រួសារ។

ជាលទ្ធផលជាកសិករដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលពីបច្ចេកទេសដាំដំណាំត្រសក់ និងបន្លែកន្នងមក គាត់ពេញចិត្តយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរកសិកម្ម ក៏ដូចអង្គការSave the Children និង IDE ហើយពួកគាត់សំណូមពរសុំមានវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំផ្សេងៗទៀត។ ដោយឡែកកសិករនៅភូមិតានី មិនបានអនុវត្តតាមបច្ចេកទេស ដោយដីរបស់គាត់ខែវស្សាជាំទឹក ហើយខែប្រាំងមិនមានប្រភពទឹក។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង