រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកស្រែអំបិលរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ

វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលស្រុកស្រែអំបិលបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលស្រុក លោក លោកស្រី ប្រធានការិយាល័យអង្គភាពនៃរដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល លោក លោកស្រី ក្រុមប្រឹក្សាឃុំទាំង ៦ នៃស្រុក សរុប ៤៩នាក់ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។ កិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖

១.ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកមុន(ទី១៨)

២.ពិនិត្យ ពិភាក្សា និងអនុម័ត របាយបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក

៣.ស្ដាប់របាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ របស់គណៈកម្មាធិការ គ.ក.ស.ក

៤.ពិនិត្យ ពិភាក្សា និងអនុម័ត គម្រោងផែនការថវិកាឆ្នាំ២០២១ របស់រដ្ឋបាលស្រុក

៥. ពិនិត្យ និងអនុម័តសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុក

៦.ពិនិត្យ ពិភាក្សា និងអនុម័តបញ្ហាផ្សេងៗ។

អត្ថបទទាក់ទង