រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រតិភូរដ្ឋបាលស្រុកកោះកុង អញ្ជើញចូលរួមពិធីបុណ្យសពលោក និន ណាត មេភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង

ក្រុមប្រតិភូរដ្ឋបាលស្រុកកោះកុង ដឹកនាំដោយលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្រ្តីរាជការចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំទាំងបួន នៃរដ្ឋបាលស្រុកកោះកុង ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយក្រុមគ្រួសារ​សពលោក និន ណាត មេភូមិ១ ឃុំកោះកាពិ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ២:៣០ នាទីរំលងអធ្រាត នាថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព .ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦៨ ឆ្នាំ ដោយជំងឺលើសឈាម នៅមន្ទីរពេទ្យបង្អែក ខេត្តកោះកុង ដែលពិធីបុណ្យសពរៀបចំធ្វើនៅផ្ទះស្ថិតនៅភូមិ១ (ឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ២ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១

អត្ថបទទាក់ទង