រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំក្រុមការងារ និងស្តាប់នូវសេចក្តីរាយការណ៍ អំពីសកម្មភាពការងាររបស់ក្រុមការងារស្រាវជ្រាវប្រវត្តិតស៊ូ និងក្រុមការងារចងក្រងសមិទ្ធផល៤០ឆ្នាំ

ឯកឧត្តម មាស ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារខ្លឹមសារ សម្រាប់សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារខ្លឹមសារ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ និងស្តាប់នូវសេចក្តីរាយការណ៍ អំពីសកម្មភាពការងាររបស់ក្រុមការងារស្រាវជ្រាវប្រវត្តិតស៊ូ និងក្រុមការងារចងក្រងសមិទ្ធផល៤០ឆ្នាំ។ជាមួយគ្នានេះឯកឧត្តមប្រធានអង្គប្រជុំបានជម្រុញបន្ថែមទៀត ដល់ក្រុមការងារ ក្នុងការស្រាវជ្រាវ នូវឯកសារសំខាន់ៗជាច្រើនទៀត ដើម្បីចងក្រងជាប្រវត្តិសាស្ត្រ ហើយឯកសារទាំងនោះជាឯកសារ ដែលកើតមាននៅមុន និងក្រោយនយោបាយឈ្នះ ឈ្នះ ដើម្បីជាតឹកតាំងទុកសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង